ព័ត៌មានជាតិ

​បង្ក្រាប​ករណី​ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតកាប់) និង លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ)​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួនជនសង្ស័យ ចំនួន ០៩នាក់ និងអនុវត្តច្បាប់!!

(បាត់ដំបង) ៖ ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ ស្នងការរង​ ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅថ្ងៃទី​ ១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៩.០០នាទី កម្លាំង​ក្រុម​អន្តរាគមន៍​ បង្ការ​ បង្ក្រាប​ បាន​សហការ​ជាមួយ​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដែល​ដឹកនាំ​ដោយ​លោក​ វរសេនីយ៍ទោ​ វ៉ាន់​ តារ៉ា​ នាយរងការិយាល័យ​ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល​ ដែល​ដឹកនាំ​ដោយ​លោក​ វរសេនីយ៍ទោ​ សេង​ លុច​ ជា​អធិការ​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតកាប់) និង លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ)​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួនជនសង្ស័យ ចំនួន ០៩នាក់÷

1️⃣​ ឈ្មោះ វ៉ាន់ ជូ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល។
2️⃣​ ឈ្មោះ ពឿន សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកណ្តាលត្បូង ឃុំគោឃ្មុំ ស្រុកថ្មគោល។
3️⃣​ ឈ្មោះ លឹម លីហ៊ាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល។
4️⃣​ ឈ្មោះ មឿន សំណាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល។
5️⃣​ ឈ្មោះ សិទ្ធា ជីងហ្វុង ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិកៀនកេះ១ ឃុំគោកឃ្មុំ ស្រុកថ្មគោល។
6️⃣​ ឈ្មោះ កៀង វ៉ាន់ណេត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល។
7️⃣​ ឈ្មោះ ឌី ជីងហ្វូ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកៀនកេះ១ ឃុំគោកឃ្មុំ ស្រុកថ្មគោល។
8️⃣​ ឈ្មោះ ឈួន លាងហូវ ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល។
9️⃣​ ឈ្មោះ យស់ សូនី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកៀនកេះ១ ឃុំគោកឃ្មុំ ស្រុកថ្មគោល។

👉​ កាលពីថ្ងៃទី ០៩​ ខែ​ មេសា​ ឆ្នាំ​ ២០២៣ វេលាម៉ោង ២១.៣០ នាទី នៅចំណុច ភូមិ(វាលទ្រា-អូរតាគី) ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ក្រុម​ជនសង្ស័យ​ខាងលេី​ រួម​ជាមួយ​បក្សពួក​ ប្រហែល​ ០៦​ នាក់​ទៀត​ជិះម៉ូតូ០៥គ្រឿង បានធ្វើសកម្មភាព​កាប់ទៅលើជនរងគ្រោះឈ្មោះ ញ៉ វាសនា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល បណ្តាលអោយរងរបួសត្រង់ស្មាខាងស្តាំ(របួសធ្ងន់) បន្ទាប់ពីធ្វើសកម្មភាពរួច ក៏បន្តទៅកាប់ប្លន់យកម៉ូតូ ០១គ្រឿងទៀត របស់ជនរងគ្រោះឈ្មោះ ចិត ចិនសា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល រួចជិះគេចខ្លួនបាត់ ។

🌲បច្ចុប្បន្ន​ជនសង្ស័យ​ខាងលេី​ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ បញ្ជូល​ទៅ​ការិយាល័យ​ជំនាញ​ដេីម្បី​ចាត់ការបន្ត​ ។(ព្រំ :ហន)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។