ព័ត៌មានជាតិ

លោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំ ណេៈសំណាលជាមួយលោកគ្រូអ្នកគ្រូពេទ្យ អ្នក ជម្ងឺដែលកំពង់សម្រាកព្យាបាលនឹងប្រគល់ ទទួល សម្ភារៈនឹងបរិក្ខាពេទ្យជូនដល់មន្ទីរពេទ្យបង្អែក១៦មករា ក្នុងខេត្តព្រះវិហារ

(ព្រះវិហារ) :សម្ភារៈនឹងបរិក្ខា ពេទ្យ ដែលជាជំនួយ
របស់ក្រុមគ្រូពេទ្យស្មក្រ័ចិត្ត ខេត្តធ្យុងសាងប៊ុកដូរ
នៃសាធារណៈរដ្ឋកូរេ តាមរយៈលោក សួស យ៉ា អ្នកតំណាងរាស្ត្រមណ្ឌល់ខេត្តព្រះវិហារត្រូវបានប្រគល់នឹងទទួលជូន
ដល់មន្ទីរពេទ្យ16មករា ខេត្តព្រះវិហារ ការប្រគល់
នឹងទទួលសម្ភារៈបរិក្ខាពេទ្យដល់មន្ទីរពេទ្យ16មក
រា បានធ្វើលើងកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ
២០២២ ក្នុងឱកាស លោកជំទាវគតិសង្គបណ្ឌិត ម៉ែ
ន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់
ទំនងរដ្ឋសភា ព្រិទ្ឋសភានឹងអធិការកិច្ច ចុះជួបសំ
ណេៈសំណាលជាមួយលោកគ្រូអ្នកគ្រូពេទ្យនឹង
អ្នកជម្ងឺដែលកំពង់សម្រាកព្យាបាលនៅមន្ទីរពេទ្យ
បង្អែក16មករា ខេត្តព្រះវិហារ ។

លោល វិជ្ជបណ្ឌិត គង់ ឡូ ប្រធានមន្ទីរសុខាភិបា
លខេត្តព្រះវិហារ បានធ្វើសេចក្តីរាយការណ៍អំពី
សកម្មភាពការងាររបស់មន្ទីរពេទ្យដែលបានអនុវត្ត
ក្នុងឆ្នាំកន្លងទៅ នឹងបានបញ្ជាក់ថា មន្ទីរសុខាភិបា
លខេត្ត បានពង្រីកបន្ថែមទៀតនូវមណ្ឌល់សុខភា
ព ប៉ុស្តិសុខភាព ដើម្បីបង្ខិតសេវាអោយនៅជិតនឹ
ងប្រជាពលរដ្ឋ លើសពីនេះទៀតមន្ទីរសុខាភិបា
ល បានដំលើងកំរិតមណ្ឌល់សុខភាពចំនួន1 អោយទៅជាមន្ទីរពេទ្យបង្អែកស្រុកនឹងប៉ុស្តិសុខ
ភាពមួយចំនួនទៀត ។

លោក គីម រិទ្ឋី អភិបាលនៃគណៈអភិបាលខេត្ត
ព្រះវិហារ បានអោយដឹងថា ពាក់ពន្ឋ័បញ្ហាសុខភា
ពកុមារ ខ្វៈអាហារូបត្ថម្ភ រដ្ឋបាលខេត្តព្រះវិហារ បា
នប្រជុំពិភាក្សាជាមួយមន្ទីរសាខាភិបាលដើម្បីរកដំ
ណោះស្រាយ ព្យាបាលបាលនឹងផ្តល់អាហារូបត្ថម្ភដល់កុមារ ដែលជួបបញ្ហា ក្រិន ពីព្រោះរាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីអាហារូបត្ថម្ភថ្នាក់ជាតិ ដើម្បីអោយរដ្ឋបាលខេត្តដាក់ចេញកម្មវីវិនិយោគ3ឆ្នាំរំកិល
ថ្នាក់ខេត្ត ថ្នាក់ឃុំ ដើម្បីជំរុញអាហារូបត្ថម្ភនៅថ្នាក់
មូលដ្ឋាន ។

លោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងការកោតសរសើរនឹងគាំទ្រ ដល់រដ្ឋបាលខេត្តព្រះវិហារ
នឹងមន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែ
ងនឹងយកចិត្តទុកដាក់ពិនិត្យនឹងព្យាបាលជម្ងឺជូនដល់
ប្រជាជនយើងបានល្អប្រសើរ លោកជំទាវបានបន្ត
អោយដឹងថា ក្នុងនាមរាជរដ្ឋាភិបាល សម្តេចអគ្គៈ
មហាសេបតីតេជោ ហ៊ុន សែន បានផ្តល់ជាអត្ថិ
ភាពខ្ពស់ដល់វិសយ័សុខាភិបាលវិសយ័អប់រំ ដើម្បី
បណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យអោយ មានធន
ធាន មានសមត្ថភាពក្នុងការផ្តល់សេវាព្យាបាលជូន
បងប្អូនប្រជាពលរដ្ឋយើងអោយមានសុខភាពល្អ
កាត់បន្ថយអត្រាមរណៈ ។

ដោយលោក ឆេង ភារៈ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។