ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ឲ្យក្រុមការងារចម្រុះខេត្ត នាំយកអំណោយរបស់ខេត្ត ផ្ដល់ជូនប្រជាពលរដ្ធមានជីវភាពខ្វះខាតដែលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះរយ:ពេល១៤ថ្ងៃចំនួន៤២គ្រួសារ!

(កំពង់ចាម)ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានចាត់ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត ដឹកនាំក្រុមការងារចម្រុះខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ផ្តល់ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតដែលបានបញ្ចប់ការធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ចំនួន ៤២គ្រួសារ ក្នុងស្រុកចំការលើ ក្នុងនោះនៅឃុំបុសខ្នុរ ០៤គ្រួសារ ឃុំតាអុង ០៦គ្រួសារ ឃុំស្វាយទាប ០៣គ្រួសារ ឃុំចំការអណ្តូង ១៨គ្រួសារ និងតាប្រុក ១១គ្រួសារ ដោយក្នុង ០១គ្រួសារៗទទួលបាន អង្ករ ២៥គីឡូ មី ១កេស ត្រីខ ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងម៉ាស១ប្រអប់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។