ព័ត៌មានជាតិ

ប្រទះឃើញសង្សារមួយគូរ ដេកស្លាប់ទន្ទឹមគ្នា ដែលសង្សយ័ថា វាយសម្លាប់នារីជាសង្សាររួចអារកសម្លាប់ខ្លួនឯងតាមក្រោយព្រោះតែភ្លេីងប្រចណ្ឌ !

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញគូរសង្សារ​មួយគូរដេកស្លាប់នៅក្នុងបន្ទប់ជួលដោយគេសង្ស័យថាអាចជាភ្លេីងប្រចណ្ឌ​ធ្វើឱ្យភាគីខាងប្រុសវាយសម្លាប់នារីជា
សង្សាររួចអារកខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅបន្ទប់ជួលលេខ១៦ ជាន់ទី២ ក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ភាគីខាងស្រីមានឈ្មោះ វឿន សីហា ហៅក្តឹប អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុទើបបាន១សប្តាហ៍ មានស្រុកកំណើតនៅភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានឪពុកឈ្មោះ អ៊ន សាវឿន អាយុ៣៩ឆ្នាំ មុខរបរកសិករ មានម្តាយឈ្មោះ ឃុន ធឿន អាយុ៤១ឆ្នាំ មុខរបរកសិករ។ ជនរងគ្រោះ មានបងប្អូនបង្កើតចំនួន៥នាក់ ប្រុស២នាក់ ស្រី៣នាក់ ហើយជនរងគ្រោះជាកូនទី២ ។ ចំណែកឯភាគីខាងសពបុរសវិញ ត្រូវជាគូសង្សារនឹងគ្នា មិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុជាង២០ឆ្នាំ ។

តាមការរៀបរាប់ពីស្ត្រីម្នាក់ត្រូវជាម្តាយមីង ឈ្មោះ យិន ភឿន អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រជាមួយគ្នា ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិជីកក្តាម ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀងបានឱ្យដឹងថា ក្មួយស្រីរបស់គាត់បានស្រឡាញ់គ្នាជាមួយបុរសម្នាក់(សព)ខាងលើ ហើយកន្លងមកក្មួយស្រីបានស្នាក់នៅជាមួយគាត់ ទើបតែ១សប្តាហ៍កន្លងមកនេះទេក៏បានសុំគាត់ជួលបន្ទប់នៅបែកគ្នា ទើបតែបាត់ដំណឹងមិនឃើញមុខតែ២ថ្ងៃ ស្រាប់តែនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ទូរស័ព្ទរកតែមិនចូល ទើបមកតាមរកមើលឃើញបន្ទប់បិទទ្វារជិតហៅមិនឆ្លើយ ទើបឱ្យអ្នកក្បែរខាងជួយគាស់បើកបង្អួចមើល ស្រាប់តែប្រទះឃើញពួកគេដេកស្លាប់ទាំង២នាក់ទន្ទឹមគ្នានៅក្នុងបន្ទប់ជួលទៅវិញ ។

តាមការពិនិត្យបឋមខាងស្រីមានស្នានភាពរបួសបែកមុខ រីឯខាងប្រុសមានស្នាមអារក អាចសន្និដ្ឋាន ផ្តើមចេញពីរឿងភ្លើងប្រចណ្ឌ វាយសម្លាប់នាងជាសង្សារហើយ អារកសម្លាប់ខ្លួនឯងតាមក្រោយ មកដល់ព្រឹកនេះសពគូសង្សារមានធុំក្លិនទៅហើយ ។
ក្រោយពីប្រទះឃើញគូសង្សារស្លាប់ទន្ទឹមគ្នានៅក្នុងបន្ទប់ជួលសង្ស័យផ្តើមចេញពីភ្លើងប្រចណ្ឌ អាជ្ញាធរ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសាកសួរ ធ្វើកោសល្យវិច័យ និងស្រាវជ្រាវរកសាច់ញាតិខាងប្រុសមុននឹងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។