ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ យើងនឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការអភិវឌ្ឍកម្ពុជា និងថែរក្សាសមិទ្ធផលទាំងឡាយ

(ភ្នំពេញ) ៖សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងនឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការអភិវឌ្ឍកម្ពុជា និងថែរក្សាសមិទ្ធផលទាំងឡាយដែលកម្ពុជាសម្រេចបានក្នុងរយៈពេលជាង៤០ឆ្នាំនេះ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ដែលពិធីប្រគល់ និងទទួលពានរង្វាន់នេះ ត្រូវប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អាស៊ាន-ចិន នឹងបន្តពូនជ្រុំលើសមិទ្ធផលដែលសម្រេចបាន ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការនានាសំដៅលើកស្ទួយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសាកលលោកទាំងមូល។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នកបន្តវេនជំនាន់ក្រោយ នឹងបន្តស្មារតីរួបរួមគ្នាដើម្បីថែរក្សាសុខសន្តិភាព និងលើកស្ទួយការអភិវឌ្ឍជាតិ និងតំបន់ដោយកសាងលើសមិទ្ធផលដែលសម្រេចបានក្នុងពេលបច្ចុប្បន្ន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។