ព័ត៌មានជាតិ

ជំនួបពិភាក្សាការងារ រវាងថ្នាក់ដឹកនាំខេត្តសៀមរាប និងកុងស៊ុលជប៉ុន ដើម្បីជំរុញការគាំទ្រលើកសិផលសម្រាប់ការនាំចេញ

(សៀមរាប) :នៅរសៀលថ្ងៃ ចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃ ទី ១៧ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង៣ និង៣០នាទី នៅរដ្ឋបាលខេត្តសៀមរាប មានពិធីជួបពិភាក្សាការងារ រវាងថ្នាក់ដឹកនាំខេត្ត ជាមួយនឹងអគ្គកុងស៊ុលជប៉ុន​ ប្រចាំ​ខេត្ត​សៀមរាប​ ដឹកនាំដោយ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង​ លោក ហ្គាវ៉ាហ្គុជិ ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប និងមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការទំនាក់ទំនងអន្តរជាតិ និងសហការី។

ឆ្លៀតក្នុងឱកាសនេះដែរ​ លោក​ អភិបាលរងខេត្ត បានសំណូមពរតាមរយៈ​ លោក ហ្គាវ៉ាហ្គុជិ ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបសូមផ្តល់ឱកាស ក្នុងការរៀបចំនៅកិច្ចប្រជុំពិភាក្សា និងផ្តល់យោបល់ម្តងទៀត ដើម្បីស្វែងយល់ពីគ្នា និងធ្វើយ៉ាងណាដើម្បីសហការជាមួយរដ្ឋាភិបាលជប៉ុន អាចនាំចេញនូវផលិតផលកសិកម្ម ដូចជា​ បន្លែ ផ្លែឈើ ត្រី សាច់​ ដើម្បីបញ្ជូលទៅក្នុងទីផ្សារនៅប្រទេសជប៉ុនបានផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។