ព័ត៌មានជាតិ

ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃ នៃខេត្តសៀមរាប Siem Reap Smart City Roadmap

(សៀមរាប) ៖ ផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃ នៃខេត្តសៀមរាបនេះ គឺជាឯកសារចង្អុលផ្លូវ សម្រាប់ការរៀបចំក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងឆ្លាតវៃ ហើយដែលមានចក្ខុវិស័យត្រូវសម្រេចឱ្យបានរហូតដល់ឆ្នាំ២០៣៥។ ការរៀបចំអភិវឌ្ឍក្រុងសៀមរាប នៃខេត្តសៀមរាបជាទីក្រុងឆ្លាតវៃ ដោយកម្ពុជាខ្លួនឯងផ្ទាល់ខេត្តសៀមរាប ក៏ទទួលបាននូវជំនួយ នៃកិច្ចសហប្រតិបត្តិការបច្ចេកទេសពី ទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ចាប់តាំងពីឆ្នាំ ២០២០ រហូតមកទល់ពេលនេះ ទោះបីជាស្ថិតនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។

ផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃ នៃខេត្តសៀមរាបនេះ ក៏ត្រូវបានធ្វើឱ្យមានសង្គតិភាពផងដែរជាមួយឯកសារគោលនយោបាយពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះមានដូចជាផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ ២០២១-២០៣៥ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ប្លង់គោលប្រើប្រាស់ ដីក្រុងសៀមរាប ចក្ខុវិស័យឆ្នាំ ២០៣៥ ផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា និង ផែនការពាក់ព័ន្ធនានាផ្សេងៗទៀត។

នៅក្នុងផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃនៃខេត្តសៀមរាប នេះ ក៏បានរៀបរាប់អំពីយុទ្ធសាស្ត្រ វិធានការអនុវត្ត និងគម្រោងអាទិភាពសំខាន់ៗ ដើម្បីសម្រេចឱ្យបានការរៀបចំក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃអាស៊ានសម្រាប់ចក្ខុវិស័យ ឆ្នាំ២០៣៥។

សូមចចុចតំណភ្ជាប់អានខ្លឹមសារទាំងស្រុង​ https://siemreap.gov.kh/detail/36833

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។