ព័ត៌មានជាតិ

ចុមយក្ស . រថយន្តសាំយ៉ុងរបស់ឈ្មោះ ម៉ៅ ក្រឡាប់ថ្ងាជើងធ្លាយចេញសុទ្ឋតែឈើ ដោយសាផ្ទុកធ្ងន់ពេក!

(ព្រះវិហារ) នៅថ្ងៃទី៣០  ខែមីនា ឆ្នាំ២០២២ រថយន្តសាំយ៉ុង1គ្រឿង ពណ៍ស្លែ ពាក់ផ្លាក
លេខភ្នំពេញ2S0294 ដែលគេស្គាល់ថាជារថយន្ត
របស់មេឈ្មួញឈ្មោះម៉ៅ ហៅម៉ៅសក់វែង បានដឹក
ឈើពេញរថយន្តចេញពីស្រុកត្បែងមានជយ័ ដឹកទៅ
ចែកចាយនៅភូមិសាស្ត្ររាជធានីភ្នំពេញ មកដល់ចំនុចកើតហេតុចំនុចគីឡូម៉ែត្រ 87/88 ភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ រថដឹកឈើបានបែកកង់រេចង្លូតបណ្តាលអោយក្រឡាប់ផ្ងាជើងលើង
លើ ក្អូតចេញសុទ្ឋតែឈើ ចំណែកម្ចាស់ឈ្មោះម៉ៅ
នឹងប្រពន្ឋរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះ
បន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ធំ ។

យោងតាមសាក្សីដែលបានឃើញហេតុការណ៍បាន
អោយដឹងថា នៅវេលាម៉ោង1រំលងអាទ្រាតថ្ងៃទី៣០
ខែមីនា ឆ្នាំ២០២២នៅតាមបណ្តោយផ្លូវជាតិលេខ62
មានរថយន្តសាំយ៉ុង1គ្រឿងពណ៍ស្លែដឹកឈើប្រភេទ
លេខ2ចេញពីស្រុកត្បែងមានជយ័ ក្នុងរថយន្តមាន
2នាក់ប្តីប្រពន្ឋ ប្តីឈ្មោះ ម៉ៅ ហៅម៉ៅសក់វែង មាន
ទីលំនៅភូមិភារកិច្ច សង្កាត់ប៉ាលហា ក្រុងព្រះវិហារ
ខេត្តព្រះវិហារ ពេលរថយន្តបើកមកដល់ភូមិសាស្ត្រ
ខេត្តព្រះវិហារ មានក្រុមអ្នកសាពត័មាន1ក្រុមតាមប្រ
ម៉ាញ់ពីក្រោយ ជាហេតុធ្វើអោយរថយន្តដឹកឈើបង្កើនល្បឿន បែកកង់ក្រឡាប់តែម្តង សូមបញ្ជាក់
ជូនថា មេឈ្មួញម្នាក់នេះរកសុីដឹកជញ្ជូនឈើជាច្រើន
ឆ្នាំមកហើយ ហើយក៍ត្រូវបានសមត្ថកិច្ចបង្ក្រាបជាច្រើនដងមកហើយដែរ ។

ដោយ ឆេង ភារះ

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។