ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលព្រមទាំងកម្លាំងចម្រុះនិងកម្លាំងគណៈ​បញ្ជាការឯក ភាពរដ្ឋបាលស្រុកឯកភ្នំចុះបង្រ្កាប បទ​ល្មើស នេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំ

(បាត់ដំបង) ៖ កាលពីថ្ងៃទី១៩ខែ មករា ឆ្នាំ២០២៤ អនុវត្តតាម​យបល់ដឹកនាំរបស់លោ ក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរ​សេ​នីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរងផែន​ការ ​ងារនគរបាលប្រឆាំងបទល្មើ ស សេដ្ឋកិច្ចនិងលោកវរសេ​នីយ៍ឯក អ៉ិម កុ​ស​ល ស្នងការរងទទួលដឹកនាំការិយាល័យ​នគរបាលប្រឆាំ ង​បទ ល្មើសសេដ្ឋកិច្ចលោកវរសេ នីយ៍ឯក យី យក់សាន​នាយការិ​យា​ល័យនគរបាលប្រឆាំងបទ​ល្មើស​សេដ្ឋកិច្ចបានដឹកនាំកម្លាំងក្នុងការិ​យាល័យ សហ​ការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាន កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងយោធ​ភូមិ​ភាគ​៥​កម្លាំងសឹករងខេត្តកម្លាំងស៊ើបការមណ្ឌល​៥ សមត្ថកិច្ចបរិស្ថាន សមត្ថកិច្ចជលផលនិងកម្លាំងគណៈ បញ្ជាការឯក​ភាពរដ្ឋបាលស្រុកឯក ភ្នំដឹកនាំដោយលោក ម៉ិល សុផល អភិ​បាលស្រុកឯក​ភ្នំ​ មន្ត្រីអធិការកិច្ច​ ដែលក្នុង​នោះមានលោក ថេង សំ​ណាង ព្រះរាជអាជ្ញារង នៃអយ្យការអម​សាលាដំបូងខេត្តបាត់ដំបង​ តំ​ណាងឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានចុះបង្ក្រាបបទ​ល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រកប់ឆេះ(អតីតឡូត៍នេសាទលេខ២) ក្នុងតំបន់រ៉ាមសារព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទទួលបានលទ្ធផល​ដូចខាងក្រោម៖
១-នេសាទជាលក្ខណៈសិប្បកម្មក្នុងកន្លែងអភិរក្សជលផល
២-កាប់បំផ្លាញ និងដុតចោលនូវ៖
⁃ សាច់ម៉ងប្រវែង២០០០ម៉ែត្រ
⁃ ឡុកចំនួន០៤ឡុក
⁃ បង្គោលចំនួន ២០០ដើម
⁃ ព្រលែងត្រីចម្រុះប្រមាណ ៥០គីឡូក្រាម។

ចំពោះវត្ថុតាងត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។