ព័ត៌មានជាតិ

រដ្ធបាលខេត្តកំពង់ចាម កិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

(កំពង់ចាម) នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។
២-ពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម ។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) របស់រដ្ឋបាលខេត្តកំពង់ចាម ។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងប្រតិទិនការងារកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)របស់រដ្ឋបាលខេត្ត ។
៥-បញ្ហាផ្សេងៗ

ឆ្លើយតបនឹងការលើកឡើងរបស់ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំ ដល់មន្ត្រីជំនាញពាក់ព័ន្ធឲ្យចុះ ពិនិត្យ និងដោះស្រាយករណីរំលោភបំពាន ដី ចំណីផ្លូវ និងការសាងសង់សំណង់មួយចំនួន ធ្វេីឲ្យប៉ះពាល់ ដល់ប្រឡាយទឹក ស្ថិតនៅក្នុង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់។ ឯកឧត្តមអភិបាលខេត្ត បានចាត់ឲ្យឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត ដឹកនាំមន្ត្រីពាក់ព័ន្ធ ដែលមានមន្ទីរ រ៉ែ និង ថាមពល មន្ទីរ ធនធានទឹក និងឧតុនិយម មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត រួមនឹងអាជ្ញាធរមូលដ្ឋានចុះ ពិនិត្យ ជាពិសេស គឺត្រូវធ្វើការដោះស្រាយ នៅនឹងកន្លែងតែម្ដង ប្រសិនជាពិនិត្យទៅ ឃេីញថា មានបញ្ហាមិនប្រក្រតី ណាមួយ នោះ ដោយត្រូវអញ្ជើញ គូរភាគីរវាង ដេីម បណ្តឹង និងអ្នកពាក់ព័ន្ធឲ្យចូលរួមផងដែរ។
សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។