ព័ត៌មានជាតិ

កម្ពុជា នាំស្វាយស្រស់ទៅកាន់ប្រទេសចិន ទទួលបានជោគជ័យ នាពេលថ្មីៗនេះ !

(ភ្នំពេញ) ដោយពិនិត្យឃើញថា មានសាធារណជន និងម្ចាស់ចំការស្វាយជាច្រើនបានត្អូញត្អែរមកឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីបញ្ហាកង្វះទីផ្សារ ក្រោយពីបានពិនិត្យឃើញការនាំចេញស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ទទួលបានជោគជ័យ នាពេលថ្មីៗនេះ រដ្ធមន្ដ្រីកសិកម្ម សូមអំពាវនាវសារជាថ្មីម្តងទៀត ជូនចំពោះសាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ដែលមានបំណងនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន និងដែលមិនទាន់បានមកចុះបញ្ជី សូមមេត្តាមកចុះបញ្ជីនៅអគ្គនាយដ្ឋានកសិកម្ម ។ ឯកឧត្តមរដ្ធមន្ដ្រីកសិកម្ម សូមបញ្ជាក់ជូនសាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ បានជ្រាបបន្ថែមថា ការតម្រូវឲ្យមានការចុះបញ្ជីចំការស្វាយនេះ គឺជាលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល ហើយទន្ទឹមនឹងនេះម្ចាស់ចំការស្វាយបានទទួលចំណេះដឹងពីការគ្រប់គ្រងចំការស្វាយស្របតាមលក្ខខណ្ឌតម្រូវ ជាមួយនិងការផ្សារជាមួយក្រុមហ៊ុននាំចេញ តាមរយៈការចុះកិច្ចសន្យា ហើយនិងក្នុងករណីមានការកើតឡើងមិនប្រក្រតីណាមួយដែលកើតចេញពីផ្លែស្វាយដែលបានបញ្ជូនទៅដល់ប្រទេសនាំចូលហើយនោះ គេអាចនឹងតាមដានមកមើលចំការស្វាយវិញបានដោយងាយស្រួល ដើម្បីមានវិធានការ ផ្អាក ឬបញ្ឈប់ម្ចាស់ចំការស្វាយនោះមិនឲ្យនាំចេញបន្តទៀតបាន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន មានក្តីសង្ឃឹមថា សាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ដែលមិនទាន់បានចុះបញ្ជី ពុំមានការតវ៉ាថាមិនបានទទួលព័ត៌មានគ្រប់គ្រាន់ ឬថាមិនបានដឹង មកឯកឧត្តមរដ្ធមន្ដ្រីកសិកម្ម បន្តទៀតឡើយ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។