ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បន្តដឹកនាំចុះពិនិត្យមើលមណ្ឌលចត្តាឡីស័កបន្ថែមទៀតស្របតាមកំណើននៃអ្នកមកធ្វើចត្តាឡីស័កមានការកើនឡើងជាលំដាប់ !

(កំពង់ចាម) បន្ទាប់ពីទទួលអំណោយឧបត្ថម្ភពីសប្បុរសជន និងកិច្ចប្រជុំបន្ទាន់នៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ២៦ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បន្តដឹកនាំសហការី អញ្ជើញចុះពិនិត្យមើលមណ្ឌលចត្តាឡីស័ក និងការពង្រីកមណ្ឌលចត្តាឡីស័កបន្ថែមទៀត ស្របតាមកំណើននៃអ្នកមកធ្វើចត្តាឡីស័កមានការកើនឡើងជាលំដាប់។

នៅក្នុងឳកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានអញ្ជើញសួសុខទុក្ខក្រុមចុងភៅ និងពិនិត្យមើលអំពីការហូបចុក របស់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចិត្តាឡីស័កកម្រិត២ របស់រដ្ឋបាលខេត្ត នាសាលាគរុកោសល្យភូមិភាគ កំពង់ចាម។
ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។