ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី និងលោកជំទាវ បានដឹកនាំគណៈប្រតិភូខេត្តព្រៃវែង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង

( ភ្នំពេញ) ៖ នាថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្ត និងលោកជំទាវ បានដឹកនាំគណៈប្រតិភូខេត្តព្រៃវែង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ដែលបានទទួលមរណភាព នៅថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨:១៣ នាទីល្ងាច ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

មរណភាព របស់លោកជំទាវ ប៊ុន សុថា គឺជាការបាត់បង់នូវម្តាយ ម្ដាយមីង ជីជូន និងជីទួត ប្រកបដោយព្រហ្មវិហារធម៌ជាទីស្រលាញ់បំផុតរបស់កូនៗ ក្មួយៗ ចៅៗ និងញាតិមិត្តទាំងអស់។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ យេីងខ្ញុំទាំងអស់គ្នា សូមលំឱនកាយឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។