ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួន០៩នាក់ ជាមុខសញ្ញាបើកល្បែងសុីងសងខុសច្បាប់(ជល់មាន់ភ្នាល់ដាក់ប្រាក់)

(កំំពង់ចាម) ៖អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម និងបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១២.៣០នាទី បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីបេីក​ និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចវាលស្រែ ក្រោមដេីមត្នោត ស្ថិតនៅភូមិអណ្តូងដៃ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ច បង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៩នាក់ ននិងដកហូតវត្ថុតាងមួយចំនួន។
​បច្ចុប្បន្ន​ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត​ ដេីម្បីចងក្រងសំណុំរឿងតាមនីតិវិធី​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។