ព័ត៌មានជាតិ

អភិបាលខេត្ត​ព្រៃវែង អញ្ជើញជាអធិបតី​ ក្នុងពិធី​ប្រកាសតែងតាំងលោក ឡាយ សំអឿន អភិបាលស្រុកបាភ្នំថ្មី ជំនួសលោក ទេព ភារុន

(ព្រៃវែង)  :រសៀលថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០២២ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្ត​ព្រៃវែង បានអញ្ជើញជាអធិបតី​ ក្នុងពិធី​ប្រកាសតែងតាំងលោកឡាយ សំអឿន ជាអភិបាលស្រុកបាភ្នំថ្មី ជំនួសលោក ទេព ភារុន​ ដែលរាជរដ្ឋាភិបាលបានផ្លាស់ប្ដូរឱ្យទៅបម្រើការងារនៅក្រសួងមុខងារសាធារណ​ និងលោក​ ឡា​យ សំអឿន ជាមួយលោក​ ហ៊ិន​ វន្នី​​ មកជាអភិបាលរងថ្មីនៃគណៈអភិបាលស្រុកបាភ្នំ​​ ដែលប្រព្រឹត្តទៅនៅសាលគណបក្សស្រុកបាភ្នំ។

ក្នុងពិធីនេះដែរ​ ក៏មានការចូលរួមពី​ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោក​អភិបាលរងខេត្ត​ កងកម្លាំងទាំងបី ប្រធានពន្ធធនាគាខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរ​ជុំវិញខេត្ត​ មន្រ្តីសាលាខេត្ត​ ព្រមទាំងលោក​ លោកស្រី​ ប្រធានការិយាល័យជុំវិញរដ្ឋបាលស្រុក​ និងមន្ត្រីរាជការ​ក្រោមឱវាទ​។

ក្នុងឱកាសនេះដែរ​ ឯកឧត្តមអភិបាលខេត្ត​ បានណែនាំដល់ លោក ឡាយ សំអឿន ដែលទេីបទទួលតំណែងថ្មី ក៏ដូចជាអភិបាលរងថ្មីផងដែរ ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល ហើយត្រូវគោរពតាមការប្តេជ្ញាចិត្ត ដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មីនេះ ហេីយស្នើរសុំអោយលោកខិតខំធ្វើការងារ ដោយសហការណ៍​ និងពង្រឹង​សាមគ្គីភាព​បានល្អជាមួយសហការី អង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងទាំងបី​។

លើសពីនេះទៀត ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង​ សូមលេីកទឹកចិត្តដល់​ លោកអភិបាលស្រុកថ្មី​ លោកអភិបាលរងស្រុកថ្មី​ បន្តខិតខំប្រឹងប្រែងលះបង់ពេលវេលា​ កម្លាំងកាយចិត្ត​ និងស្មារតី​ ដោយត្រូវអនុវត្តការងារ ឈរលើជំហរច្បាប់ជាកត្តាចំបង​ ​ជាពិសេស ធ្វេីយ៉ាងណាឲ្យការងាររដ្ឋបាលទូទៅ​ ការងារផ្ដល់សេវាសាធារណៈ​ ដំណេីរការបានយ៉ាងល្អប្រសេី​ ដេីម្បីឆ្លេីយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន​ប្រកបដោយគុណភាព​ ដេីម្បីឲ្យស្រុកបាភ្នំមានការរេីកចម្រេីនលូតលាស់បានយ៉ាងល្អប្រសេីរថែមទៀត។

ជាទីបញ្ជប់​ ឯកឧត្តមអភិបាលខេត្ត សូមប្រ​សិទ្ធពរជ័យជូនដល់​ ក្រុមប្រឹក្សាស្រុក​ អភិបាលនៃគណៈអភិបាលស្រុក​ លោក​ លោកស្រី​ មន្រ្តី​រាជការ​ជុំវិញរដ្ឋបាលស្រុក​ កងកម្លាំងគ្រប់លំដាប់ថ្នាក់​ និងភ្ញៀវ​កិត្តិយស​ទាំងអស់​ សូមសម្រេចបាននូវជោគជ័យការងារថ្មីៗ​ និងសូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ​ គឺអាយុ​ វណ្ណៈ សុខ:​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។