ព័ត៌មានជាតិ

ក្របីឡើងកមួយក្បាល បោលចូលសាលារៀនជម្ពូវ័ន ដេញវ័ធគ្រូ និងសិស្សរបួស៣នាក់ ផ្អើលរត់គេចពេញសាលា.!

(ភ្នំពេញ) ៖ ហេតុការណ៍នេះ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងសាលាវិទ្យាល័យជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមលោកគ្រូ អ្នកគ្រូ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នេះ មានសត្វក្របីឈ្មោលឡើងកមួយក្បាល មិនដឹងថាដាច់ របូត រួចមកពីណា បោលចូលក្នុងបរិវេណសាលារៀន ឃើញមនុស្សដេញវ័ធ ជល់ រងរបួសលោកគ្រូម្នាក់ កំពុងដើរនៅក្នុងសាលារៀន ផ្អើលកូនសិស្សសាលាដែលទៅរៀនគួរ រត់ចែកជើងគ្នា រកកន្លែងមានសុវត្តិភាព ។

ដោយសារសត្វក្របីឈ្មោញឡើងកមួយក្បាលនេះកាច សាហាវពេលឃើញមនុស្សមិនបាន ទើបរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានចុះទៅជួយព័ទ្ធចាប់ ត្រូវបានសត្វក្របីដេញជល់ វ័ធរបួស កម្លាំងប្រជាការពារចំនួន២នាក់ទៀត ទម្រាំព័ទ្ធចាប់បាន អស់រយៈពេលជាច្រើនម៉ោង រហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែលទើបរាយអន្ទាក់ចាប់ទាក់បាន ។

ក្រោយពីចាប់សត្វក្របីបាន សមត្ថកិច្ចរួមជាមួយនាយកសាលា ចាប់រក្សាទុកនៅសាលារៀនជាបណ្តោះអាសន្ន រងចាំម្ចាស់ក្របីទៅដោះស្រាយ ផលប៉ះពាល់ បង្កឲ្យគ្រោះថ្នាក់ដល់មនុស្សរបួស៣នាក់ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។