ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

(ភ្នំពេញ) ÷តាមការចង្អុលបង្ហាញពីជនសង្ស័យ ឈ្មោះ ឌឹម សុខឡា និងដោយមានការសម្របសម្រួលពី លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានសហការជាមួយ កម្លាំងអាវុធហត្ថ ស្រុកអង្គស្នួល ធ្វើការឃាត់ខ្លូនជាក់ស្ដែងជនសង្ស័យជាមុខសញ្ញាជួញដូរ ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០៥នាក់បន្ថែមទៀត នៅចំនុចផ្ទះគ្មានលេខស្ថិតនៅភូមិ ក្រាំងម្កាក់ ឃុំ ក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល កាលពីវេលាម៉ោង១១:៥០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។ ព្រមទាំងដកហូតបានវត្ថុតាងគ្រឿងញៀនក្រាមសថ្លាចំនួន១៦កញ្ចប់ (០៦កញ្ចប់ធំ និង១០កញ្ចប់តូច), ម៉ាសុីនសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០២, អាវុធខ្លី ១ដើមម៉ាក K59 មានគ្រាប់ចំនួន ០៨គ្រាប់, និងសម្ភារៈសម្រាប់សេពមួយចំនួនទៀតផងដែរ។
– ជនសង្ស័យទាំង០៦មានឈ្មោះ ៖
១,ឈ្មោះ ឌឹម សុខឡា ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុក អង្គស្នូល ខេត្ត កណ្តាល។
២,ឈ្មោះ យុន ហំ ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរនិងចែកចាយគ្រឿងញៀន) ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិ ក្រាំងម្កាក់ ឃុំ ក្រាំងម្កាក់ ស្រុក អង្គស្នូល ខេត្ត កណ្តាល។
៣,ឈ្មោះ ខាន់ បារាំង ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កម្មករសំណង់ (មានសារធាតុញៀន) បច្ចុប្បន្នរស់នៅភូមិ ក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុក អង្គស្នូល ខេត្ត កណ្តាល ។
៤,ឈ្មោះ មាស ចិន្តា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)បច្ចុប្បន្នរស់នៅភូមិ ក្រាំងម្កាក់ ឃុំ ក្រាំងម្កាក់ ស្រុក អង្គស្នូល ខេត្ត កណ្តាល ។
៥,ឈ្មោះ សុខ នី ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ (ចែកចាយគ្រឿងញៀន)
៦,ឈ្មោះ ថុល សោភ័ណ្ឌ ភេទ ស្រី អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ (ពាក់ព័ន្ធគ្រឿងញៀន) បច្ចុប្បន្នស្នាក់នៅផ្ទះជនសង្ស័យ ភូមិ ក្រាំងម្កាក់ ឃុំ ក្រាំងម្កាក់ ស្រុក អង្គស្នូល ខេត្ត កណ្តាល។
បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *