ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រងប៉ោយប៉ែត​ បានដឹកនាំកិច្ចប្រជុំជាមួយបញ្ជាការឯកភាពក្រុងប៉ោយប៉ែត​ អំពីការពង្រឹងសន្តិសុខ​សណ្តាប់ធ្នាប់​ និងការបង្រ្កាបទប់ស្កាត់ក្មេងទំនេីង​ ក្នុងក្រុងប៉ោយប៉ែត

(ក្រុងប៉ោយប៉ែត)៖​ ព្រឹកថ្ងៃពុធ​ ទី១៣ខែមីនាឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត​ បានដឹកនាំកិច្ចប្រជុំជាមួយបញ្ជាការឯកភាពក្រុងប៉ោយប៉ែត​ អំពីការពង្រឹងប្រព័ន្ធការពារសន្តិសុខ​ ​សណ្តាប់ធ្នាប់ ការបង្រ្កាបទប់ស្កាត់ក្មេងទំនេីង​ និងការបង្ក្រាបបទល្មេីសនានា ក្នុងក្រុងប៉ោយប៉ែត​ ដេីម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ​ និងលេីកកម្ពស់ការអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាព​ សម្រាប់មូលដ្ឋានក្រុងប៉ោយប៉ែតផ្ទាល់។

ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត​ បានថ្លែងកោតសរសេីរចំពោះបញ្ជាការឯកភាព​ និងសម្ថកិច្ចក្រុងប៉ោយប៉ែត​ ដែលបានយកចិត្តទុកដាក់​ខ្ពស់​ និងបានសហការគ្នាយ៉ាងល្អ​ ក្នុងការអនុវត្តការងារស្នូល​ និងការងារអន្តរាគមន៍នានា​ ពិសេសការងារបង្ក្រាបក្រុមក្មេងទំនេីង​ និងបទល្មេីសផ្សេងៗយ៉ាងមានប្រសិទ្ធភាព​នាពេលកន្លងមក។ ឯកឧត្តមប្រធានក្រុមការងារបានស្នេីឱ្យបញ្ជាការឯកភាព​ និងកងកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត​ ត្រូវបន្តទទួលខុសត្រូវលេីការងារការពារសន្តិសុខសង្គមនេះឱ្យបានល្អប្រសេីរ​ គ្រប់ពេល​ ដេីម្បីប្រជាពលរដ្ឋមូលដ្ឋានក្រុងប៉ោយប៉ែតយេីងមានសេចក្តីសុខសុវត្ថិភាព​ សប្បាយរីករាយ​ និងមានឱកាសប្រកបរបរចិញ្ចឹមជីវិតប្រកបដោយភាពកក់ក្តៅ​ និងស្នាមញញឹមគ្រប់ពេល ” យេីងទាំងអស់គ្នារួមគ្នាធ្វេីការងារដេីម្បីប្រជាពលរដ្ឋក្រុងប៉ោយប៉ែត​ ព្រោះប្រជាពលរដ្ឋក្រុងប៉ោយប៉ែតគឺជាគ្រួសាររបស់យេីងទាំងអស់គ្នា”​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។