ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តាមរយះការគាំទ្រ និងជឿទុកចិត្តពីប្រជាពលរដ្ឋ ទើបសមិទ្ធផលជាច្រើនមានភាពរីកចម្រើន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរអរគុណជូនដល់ប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្តាល ដែលភាគច្រើន បានផ្តល់ការទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងរយះពេលជាង ៤០ឆ្នាំកន្លងមកនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា តាមរយៈការបោះឆ្នោតគាំទ្រយ៉ាងច្រើនកុះករ ផ្តល់នូវទំនុកទុកចិត្ត ផ្តល់ឱកាសជូនគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបន្ត ដើម្បីបម្រើប្រជាពលរដ្ឋ ហើយការគាំទ្រនេះ ពិតជាសំខាន់ក្នុងការផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញគោលនយោបាយ និងដាក់ចេញនូវឱកាសកសាងសមិទ្ធផលបន្ថែមជូនដល់ប្រជាពលរដ្ឋនៅស្រុកកោះធំ និងនៅទូរទាំងប្រទេសតែម្តង។

សម្តេចធិបតី បានថ្លែងបញ្ជាក់ថា អោយតែប្រជាជនផ្តល់ឱកាស គឺគណបក្សប្រជាជនកម្ពុជា នៅប្រជាជន និងធ្វើសមិទ្ធផលទៅតាមកិច្ចសន្យាដោយមិនមានការភូតភរកុហកនោះទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។