ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម​ (​សអក.)​ ប្រចាំត្រីមាសទី១​ និងលេីកទិសដៅការងារបន្ត

(កំពង់ចាម) ៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម និង ឯកឧត្តម ច័ន្ទ លំផាត់ អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម​ (​សអក.)​ ប្រចាំត្រីមាសទី១​ និងលេីកទិសដៅការងារបន្ត។

ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់សាងសង់អគារទីស្នាក់ការសាខាសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។