ព័ត៌មានជាតិ

សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន គណៈប្រតិភូស្រ្តី ចូលជួបសម្តែងការគួរសម ក្នុងឱកាសពិធីអបអរសាទរខួបទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣

(វិមានព្រឹទ្ធសភា)៖ ព្រឹកថ្ងៃច័ន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៩´:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន គណៈប្រតិភូស្រ្តី ដែលដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ចូលជួបសម្តែងការគួរសម ក្នុងឱកាសប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣។

បច្ចុប្បន្នស្ថានភាព ឋានៈ តួនាទី និងសុខមាលភាពរបស់ស្រ្តី មានការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងក្របខណ្ឌអភិបាលកិច្ច កិច្ចគាំពារសង្គម ការស្តារសេដ្ឋកិច្ច-សង្គមពីវិបត្តិកូវីដ-១៩។ វត្តមានរបស់ស្រ្តីនៅគ្រប់កម្រិត និងគ្រប់វិស័យថ្នាក់ជាតិ និងអន្តរជាតិ គឺជាគោលការណ៍ជាសកល ស្តីពីសិទ្ធិមនុស្សស្របតាមគោលការណ៍សិទ្ធមនុស្សអន្តរជាតិ និងមានចែងក្នុងមាត្រា៣១ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលស្គាល់ និងគោរពសិទ្ធមនុស្ស ក៏ដូចជាសិទ្ធស្រ្តី និងធានាចំពោះប្រជាជនគ្រប់រូបមានសិទ្ធ និងឱកាសពេញលេញក្នុងការទទួលបានជម្រើស ភាពជាតំណាង និងចូលរួមប្រកបដោយសក្តានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ហើយបច្ចប្បន្នកំពុងតែវិវត្តន៍ខ្លួនទៅក្នុងគន្លងសេដ្ឋកិច្ច និងសង្គមឌីជីថល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។