ព័ត៌មានជាតិ

សម្ដេចអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវដឹកនាំគណៈប្រតិភូចាកចេញពីទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ឆ្ពោះមកកាន់មាតុប្រទេសវិញ

នៅរាត្រី ថ្ងៃអាទិត្យ ទី២៤ កញ្ញា ២០២៣ សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរចាកចេញពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកហើយ ឆ្ពោះមកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ រយៈពេល ៣ថ្ងៃកន្លងមកនេះ។

តាមជើងហោះហើរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវនិងមកដល់មាតុប្រទេសនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។