ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៤,៦០០ម៉ែត្រពីភូមិព្រែកតាសរ ដល់ភូមិព្រែកក្រូច ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ដែលប្រព្រឹត្តទៅនៅឃុំព្រែកតាសរ ស្រុកពោធិ៍រៀង

(ព្រៃវែង) :ថ្ងៃច័ន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៤,៦០០ម៉ែត្រពីភូមិព្រែកតាសរ ដល់ភូមិព្រែកក្រូច ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ដែលប្រព្រឹត្តទៅនៅឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

តាមប្រសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ គម្រោងសាងសង់ផ្លូវនេះ គឺជាសមិទ្ធផលដែលកើតចេញពីប្រទេសមានសុខសន្តិភាព និងជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីទុក្ខប្រើប្រាស់ជាប្រយោជន៍ទូទៅ និងបំពេញសេចក្តីត្រូវការនៅមូលដ្ឋានយូរអង្វែង ជាពិសេស ប្រជាពលរដ្ឋស្រុកពោធិ៍រៀងតែម្តង។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ពិតជាមានមោទនភាព និងសូមអបអរសាទរនូវសមិទ្ធផលផ្លូវបេតុងមួយខ្សែរថ្មីនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋស្រុកពោធិ៍រៀង ក៏ដូចជាខេត្តព្រៃវែងទាំងមូល និងសូមថ្លែងអំណរគុណ សម្តេចក្រឡាហោម ស ខេង ដែលបានយកចិត្តទុក្ខដាក់ខ្ពស់អំពីសុខទុក្ខ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន នាពេលនេះ។

មុននឹងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត សូមជូនពរដល់កងវិស្វកម្មក្នុងការសាងសង់ផ្លូវបេតុងមួយខ្សែរនេះ អោយទទួលបាននូវភាពជោគជ័យ និងជូនពរដល់អ្នកពាក់ព័ន្ធ ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងអង្គពិធីទាំងមូល ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។