ព័ត៌មានជាតិ

វង់ល្បែងសុីសងបៀរ អាប៉ោង ,នៅក្រោមខ្សែភ្នែកលោកអធិការ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង

(បាត់ដំបង) ៖ នៅថ្ងៃទី ២៤ខែមេសា ឆ្នាំ ២០២៤ មានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋមកថា ÷មានទីតាំងចំនួន២មានដូចខាងក្រោម៖

១-ទីតាំនៅក្រោយផ្ទះជួលរបស់ ប៊ិន នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កំពុងបើកវង់ល្បែងសុីសងបៀរ និងអាប៉ោងជារាងរាល់យប់យ៉ាងគគ្រឹកគ្រេង។

២-ទីតាំងស្រីផេត ជាម្ចាស់ផ្ទះនៅភូមិអណ្ដើក១១ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានក្រុមញៀនល្បែងសុីសង បៀរ អាប៉ោង  បើកលេងជារាងរាល់យប់គេមិនឃើញមាន សមត្ថកិច្ចជំនាញ ឬកងកម្លាំងណាមួយ ចុះទៅធ្វើការបង្ក្រាបវង់ល្បែងនោះឡើយ ហើយលេងយ៉ាងអាណាធិបតេយ្យ បើយោងតាមសំដីប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើ បានលើកឡើង ថា ទីតាំងនៅខាងលើនេះវង់ល្បែងបៀត អាប៉ោង  នេះគឺលេងឡើងដុះស្លែហើយគេលេងភ្នាល់លុយរាប់ពាន់ដុល្លារឯណោះមិនមែនលេងតិចទួចនោះទេ ចុះឯណាទៅភូមិឃុំសុវត្ថិភាពទាំង ៩ ចំណុច។

ប្រភពដដែលបានបន្ដទៀតថា ជារៀងរាល់យប់ គឺមានក្រុមអ្នកញៀនល្បែងជាច្រើននាក់បានទៅលេងល្បែងនៅទីនោះហើយក៏មានការកើតជម្លោះក្នុងគ្រួសារជាញឹកញាប់ផងដែរ ព្រោះតែល្បែងស៊ីសងនេះហើយធ្វើឲ្យមានប្ដីប្រពន្ធខ្លះឈ្លោះប្រកែកគ្នាជាញឹកញាប់ ផងដែរ។

ប្រភពពីមន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបឱ្យដឹងដែរថា មានបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារបានធ្វើការប្ដឹងទៅមន្ត្រីមូលដ្ឋានដែរ តែមន្ត្រីមូលដ្ឋានមិនបានធ្វើការបង្ក្រាប់ឬក៏ទប់ស្កាត់អ្វីសោះឡើយហើយបណ្ដោយអោយក្រុមញៀនល្បែងទាំងនោះលេងតាមតែអំពើចិត្ត។ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។