ព័ត៌មានជាតិ

លោក​ឧត្តម​សេនីយ៍ត្រី​ រ៉ែម​ ​វី​រះ​ជួប​សំណេះ​សំណាល​ជា​មួយ​កម្លាំង​​ប្រជាការពារ​នៅ​ក្នុង​ស្រុក​ព្រះនេត្រព្រះ

(បន្ទាយ​មាន​ជ័យ​) ៖ អនុវត្ត​តាម​ការ​ណែនាំរបស់​លោកឧត្តមសេនីយ៍ទោ​ សិទ្ធិ ឡោះ​ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅ​ថ្ងៃ​ទី​០៣ខែ​មេសា​ឆ្នាំ​២០២៤លោកឧត្តមសេនីយ៍ត្រី​ រ៉ែម​ វីរះ​ ស្នងការរងផែនការងារសេនាធិការបាន​ចុះជួបសំណេះសំណាលជាមួយកម្លាំងប្រជាការពារចំនួន៥០នាក់ដែលមកពី៩ឃុំក្នុង​ស្រុក​។

ពិធី​នេះ​ធ្វេី​ឡេីងនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះក្នុងនោះក៏មាន​ការ​អញ្ជេីញ​ចូលរួមពីលោក​ ស៊ុត​ ង៉ុយ​ អភិបាលរងស្រុកព្រះនេត្រព្រះនិងលោកវរ​សេនីយ៍ទោ​​ ​ទេព​ រដ្ឋា​ អធិការនគរបាលស្រុកព្រះនេត្រព្រះការ​ជួប​សំណេះ​សំណាល​នេះដេីម្បីអោយកម្លាំងប្រជាការពារក្លាយជាកម្លាំងសន្តិសុខដ៏រឹងមាំក្នុងមូលដ្ឋានដេីម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។