ព័ត៌មានជាតិ

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទទួលអំណោយពីព្រះវិជ័យញាណ យុង កុសល ព្រះចៅអធិការវត្តកោះប្រាក់ ស្រុកកៀនស្វាយ

(កណ្តាល) ៖ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បានទទួលអំណោយដ៏ថ្លៃថ្លាពីព្រះវិជ័យញាណ យុង កុសល ព្រះរាជគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះធម្មធរអនុគណស្រុកកៀនស្វាយ ព្រះនាយកពុទ្ធិកអនុវិទ្យាល័យ កោះប្រាក់ កៀនស្វាយ និងជាព្រះចៅអធិការវត្តកោះប្រាក់ ស្ថិតនៅឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្កាល សម្រាប់សមាគម បន្តចែកជូនដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាតផ្នែកជីវភាព ចាស់ជរាគ្មានទីពឹង ក្មេងកំព្រា ជនពិការ និងជនងាយរងគ្រោះ ។ល។

អំណោយដែលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទទួលបានពីព្រះវិជ័យញាណ យុង កុសល នាឱកាសនោះរួមមាន ៖
១. អង្ករ ចំនួន ២តោន
២. មី ចំនួន ២០កេស
៣. ស្ករស ចំនួន ២បាវ
៤. ទឹកសុីអុីវ ចំនួន ២០យួរ
៥. ទឹកត្រី ចំនួន ២០យួរ
៦. គ្រឿងបាឡុង ចំនួន ៥កញ្ចប់ធំ
៧. ត្រីខកំប៉ុង ចំនួន ២០យួរ
៨. ថវិកា ចំនួន ២ ០០០ ០០០(ពីរលាន)រៀល៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។