ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៧លាននាក់ក្នុងឆ្នាំ២០២៣

(ព្រះសីហនុ) ៖សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ១១លាននាក់ ក្នុងឆ្នាំ២០២៣ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ៧លាននាក់រហូតដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក
ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម”
(The 16th World Congress of The Most Beautiful Bays in The World Under The Theme “BAY OF PEACE, BAY OF HOPE”)។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីជំរុញការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ រាជរដ្ឋាភិបាល បាន
អនុម័តដាក់ឱ្យប្រើប្រាស់នូវ ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយ
វិបត្តិកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយក្នុងនោះ ទេសចរណ៍ឆ្នេរគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភ
ទាំង៤ រួមមាន៖ ទេសចរណ៍វប្បធម៌ ទេសចរណ៍ឆ្នេរ អេកូទេសចរណ៍ និងភាពជាខ្មែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។