ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ផ្ញើសាលិខិតសូមគោរពជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសដ៏មង្គលថ្លៃថ្លា នៃថ្ងៃខួបកំណើត!

(ភ្នំពេញ) :ក្នុងឱកាសដ៏វិសេសវិសាលប្រពៃថ្លៃថ្លា នៃថ្ងៃខួបកំណើតគម្រប់ ៤៥ ឈានចូល ៤៦ឆ្នាំ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ស សុខា រដ្ធលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ សូមគោរពជូនពរឯកឧត្តមបណ្ឌិត សមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរជាងរយវស្សា ដើម្បីបន្តចូលរួមដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់សំបូររុងរឿងថ្កុំថ្កើងជានិច្ចនិរន្តរ៍តរៀងទៅ ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះដែរ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំនូវសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បានជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។