ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ការបរិច្ចាគថវិកាពីប្រជាជនទិញវ៉ាក់សាំងកូវីដ-១៩ បានក្លាយជាចលនាជាតិដ៏ធំ និងជាខឿនការពារសុខភាពប្រជាជន

(ភ្នំពេញ) ÷ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការចូលរួមបរិច្ចាគថវិកាពីប្រជាជនគ្រប់ស្រទាប់វណ្ណៈដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ បានក្លាយជាចលនាជាតិដ៏ធំមួយ និងជាខឿនការពារសុខភាពប្រជាជនដែលបានកើតឡើងជាថ្មីម្តងទៀត បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជនកាលពីឆ្នាំ២០០៧-២០០៨។ សម្ដេចតេជោបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសថ្លែងសារផ្ញើជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ នៅគេហដ្ឋានរបស់លោកនៅក្រុងតាខ្មៅ។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការចូលរួមបរិច្ចាគថវិកានេះ បានបង្ហាញឱ្យឃើញពីស្មារតីជាតិនិយម ស្មារតីសាមគ្គីភាព ឯកភាពជាតិសាសន៍ ពីប្រជាជនគ្រប់ស្រទាប់វណ្ណៈរួមទាំងព្រះសង្ឃ ប្រជាជន ជនពិការ និងកុមារផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា គិតរហូតមកដល់ពេលនេះ មានសប្បុរសជនបរិច្ចាគជាង៣ម៉ឺននាក់ហើយ ដែលប្រមូលបានថវិកាជាង ៤៨លានដុល្លារអាមេរិក និងប្រាក់រៀលជាង៣៩០០លានរៀល៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។