ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញទទួល ថវិកាបរិច្ចាគពីស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន (១៨,០០០,០០០៛) សម្រាប់​ទ្រទ្រង់​ដល់សាខាកាកបាទក្រហមកម្ពុជា ក្នុងខេត្ត

(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងជាអភិបាលនៃគណៈអភិបាលខេត្ត និងសហការី នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២ នេះ អញ្ជើញទទួល ថវិកាបរិច្ចាគពីស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ចំនួន (១៨,០០០,០០០៛) សម្រាប់​ទ្រទ្រង់​ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណៈកម្មាធិការ ថ្លែងថា តាមរយៈមូលនិធិនេះ សាខាកាកបាទក្រហមខេត្ត​កំពង់ចាម នឹងយកចិត្តទុក្ខដាក់ប្រេីប្រាស់ជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។