ព័ត៌មានជាតិ

សង្ស័យកេីតចេញពីភ្លើងប្រចណ្ឌ​,បុរសម្នាក់បានសម្លាប់នារីជាសង្សាររបស់ខ្លួនរួចយកខ្សែចង.កសម្លាប់ខ្លួនឯងតាមក្រោយ!

(ភ្នំពេញ) ៖​ បុរសម្នាក់បានដាច់ចិត្តសម្លាប់នារីដែល
ជាសង្សាររបស់ខ្លួនដោយយកអាវខ្ទប់ច្រមុះបណ្តាលឱ្យស្លាប់នៅលើឥដ្ឋការ៉ូ​ រួចបានយកខ្សែមកចង.កសម្លាប់ខ្លួនឯងតាម
ក្រោយនៅនឹងធ្នឹមមាត់បន្ទប់ទឹកស្លាប់ទាំង២នាក់ទេីបធុំក្លិនស្អុយផ្អើលអស់អ្នកភូមិ​ កាលពីវេលាម៉ោង០៩ និង០០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

​ ប្រភពព័ត៌មានបានឱ្យដឹងថា​ សពជនរងគ្រោះទី១ មានឈ្មោះ ស្រី ពៅ ភេទស្រីអាយុ១៨ឆ្នាំ​ ជាបុគ្កលិកធ្វើការនៅKTVមួយកន្លែង​ ។ និងសពជនរងគ្រោះទី២មានឈ្មោះ​ ដារ៉ូ ភេទប្រុស​ អាយុ២៤ឆ្នាំ​ ធ្វើការនៅKTVជាមួយនិងនារីសង្សារ​។

​ បេីតាមប្រភពពីស្ត្រីម្នាក់ដែលជាសាច់ញាតិរបស់នារីរងគ្រោះបានប្រាប់ឱ្យដឹងថា​ នារីរងគ្រោះខាងលើបានសុំមកលេងផ្ទះអ្នកស្គាល់គ្នាកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ។ លុះបានពីរថ្ងៃបាត់ដំណឹងមិនឃើញក្មួយរបស់ខ្លួនត្រឡប់ផ្ទះវិញ ក៏បានមកទំនាក់ទំនងជាមួយមេការខារ៉ាអូខេដែលនារីរងគ្រោះធ្វើការនិងបាននាំសាច់ញាតិមករកមើលនៅផ្ទះជួលបុរសដែលជាសង្សាររបស់នារីរងគ្រោះ​ ។ ពេលដែលនាំគ្នាឡើងទៅគោះទ្វារបន្ទប់តែគ្មានអ្នកឆ្លើយដោយជាប់គន្លឹះពីខាងក្នុងក៏បានដាក់ជណ្តើរឡើងអើតមើលតាមប្រហោងឥដ្ឋខ្យល់ស្រាប់តែបានឃើញបុរសនារីដែលជាគូសង្សារបានស្លាប់ទាំង២នាក់ ម្នាក់ដែលជានារីស្លាប់លើឥដ្ឋការ៉ូ និងម្នាក់ដែលជាបុរសបានចង.កស្លាប់នៅមាត់បន្ទប់ទឹក​ ។ ពេលដឹងថាមានមនុស្សស្លាប់ក្នុងបន្ទប់ជួលបែបនេះ​ ក៏មានការផ្អើលអស់បងប្អូនប្រជាពលរដ្ឋមកចោមរោមមើលនិងរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកទីតាំងកើតហេតុ។

​ ជាមួយគ្នានោះ​ លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ​ បានប្រាប់ឱ្យដឹងថាករណីខាងលើនេះជាករណីឃាតកម្ម​ ដោយបុរសជាសង្សារបានយកអាវមកខ្ទប់ច្រមុះនារីរងគ្រោះបណ្តាលឱ្យថប់ដង្ហើមរហូតដល់ស្លាប់រួចបានយកខ្សែទៅចង.កសម្លាប់ខ្លួនឯងតាមក្រោយនៅមាត់ទ្វារបន្ទប់ទឹក ដោយនៅលើសពមានស្នាមប្រតាយប្រតប់គ្នាបានបន្សល់ស្នាមម្រាមដៃនារីរងគ្រោះនៅសពបុរសដែលជាសង្សារបស់ខ្លួន។

​ ក្រោយពេលកើត​ សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបានចុះមកពិនិត្យសពគូសង្សារទាំង២នាក់ខាងលើនិងបានធ្វេីកំណត់ហេតុប្រគល់សព​ ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។