ព័ត៌មានជាតិ

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព​ក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក​ និងពាក់ស្នែង​ ព្រមទាំងជំរុញការងារដែលនៅសេសសល់

(សៀមរាប) ៖ នារសៀល​ ថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃ ទី២៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណ:អភិបាលខេត្ត​សៀមរាប​ បានអញ្ជេីញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក​ និងពាក់ស្នែង​ ព្រមទាំងជំរុញការងារដែលនៅសេសសល់​ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ ដោយមានការចូលរួមពីលោកជំទាវ​ ភឿង​ សកុណា​ រដ្ឋមន្រ្តីក្រសួងវប្បធម៌​ និងវិចិត្រ​ ថ្នាក់ដឹកនាំ​ក្រសួងរៀបចំដែនដី​ នគរូបនីយ៍កម្ម​ និងសំណង់​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ក្រសួងសាធារណៈការ​ និងដឹកជញ្ជូន​ ក្រសួងបរិស្ថាន​ ក្រសួងអភិវឌ្ឍន៍ជនបទ​ ក្រសួងរ៉ែ​ និងថាមពល​ ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត​ និងនវានុវត្តន៍​ កងវិស្វកម្មតេជោ​ ហ៊ុន​ សែន​ សៀមរាប​ ព្រមទាំងមន្ទីរ​ អង្គភាពពាក់ព័ន្ធជុំរិញខេត្ត។

កិច្ចប្រជុំនេះ​ រៀបចំឡេីងដេីម្បីពិនិត្យវឌ្ឍនភាព​ក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក​ និងពាក់ស្នែង​ ជាពិសេសជំរុញកិច្ចការដែលនៅសេសសល់​ និងយកចិត្តទុកដាក់លេីបញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់​ ព្រមទាំងការគាំទ្រដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។