ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បានហៅជនក្បត់ជាតិ៣ជំនាន់ ជាមនុស្សល្ងង់តជំនាន់ ដែលមិនដឹងពីធម្មនុញ្ញអាស៊ាន និងអាណត្តិរបស់ប្រធានអាស៊ាន

ព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦បេ តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន បានហៅជនក្បត់ជាតិ៣ជំនាន់ ជាមនុស្សល្ងង់តជំនាន់ ដែលមិនដឹងពីធម្មនុញ្ញអាស៊ាន និងអាណត្តិរបស់ប្រធានអាស៊ាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថាថា ពាក្យ ទណ្ឌិតត្រកូលក្បត់ជាតិ ៣ជំនាន់ ដែលចោទសម្តេចរំលោភអំណាចជាប្រធានអាស៊ានទៅលួចជួបជាមួយប្រធានាធិបតីបារាំង និងធ្វើជាសហប្រធានដៃគូសន្ទនាអាស៊ាន-អឺរ៉ុបកាលពីពេលកន្លងទៅ មិនត្រឹមតែជាការប្រមាថធ្ងន់ធ្ងរចំពោះ សម្តេចនោះទេ តែជាការប្រមាថដល់មេដឹកនាំបារាំង អាល្លឺម៉ង់ និងមេដឹកនាំជាច្រើននៅអឺរ៉ុបថែមទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។