ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន លោលជំទាវ និងមន្ត្រីរាជការក្រោមឱវាទក្រសួង បានមូលមតិគ្នាជាឯកច្ឆន្ទអញ្ជើញចូលរួមកាន់បិណ្ឌទី២នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលពិធីនេះបានរៀបចំនៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ

(ភ្នំពេញ) :នាព្រឹកថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ ម៉ក់ ស៊ីថា និងបុត្រា-បុត្រី ព្រមទាំងឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តមទីប្រឹក្សាក្រសួង ឯកឧត្តមអគ្គលេខាធិការ លោកប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រោមឱវាទក្រសួង បានមូលមតិគ្នាជាឯកច្ឆន្ទអញ្ជើញចូលរួមកាន់បិណ្ឌទី២នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលពិធីនេះបានរៀបចំនៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បានប្រណិប័តន៍តាមប្រពៃណីទំនៀមទម្លាប់ ប្រារព្វពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិទាំង ៧សន្តាន ឧបការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិដែលបានលះបង់ជីវិត ដើម្បីជាតិមានតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀងទៅ។ លោកបានបួងសួងទេវតាសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងជនរួមជាតិទាំងនៅទីជិតទីឆ្ងាយឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ។ ចំពោះពិធីកាន់បិណ្ឌថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជូនពរថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការក្រោមឱវាទគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទដែលបានចូលរួមពិធីនាថ្ងៃនេះទាំងអស់សូមទទួលបានផល្លានិសង្ឃផលបុណ្យរៀងៗខ្លួន។

ដោយឡែកចំពោះ បច្ច័យ ទេយ្យវត្ថុ និងទេយ្យទានជាច្រើនដែលទទួលបានពីកម្មវិធីនាថ្ងៃនេះ បានប្រគេនព្រះចៅអធិការ ព្រមទាំងព្រះសង្ឃដែលគង់ចាំព្រះវស្សា និងទុកសម្រាប់កសាងទីសេនាសេណាក់បន្ថែមនៅក្នុងវត្តមង្គលសិរីកៀនឃ្លាំង។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។