ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណដល់សប្បុរសជន ក្នុងខេត្ត

(ខេត្តព្រៃវែង) នៅថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណដល់សប្បុរសជននានៅខេត្ត

១. ឯកឧត្តម​ សួន សុម៉ាលីន និងលោកជំទាវ​ ដែលបានឧបត្ថម្ភថវិកាចំនួន ២.០០០.០០០រៀល(ពីរលានរៀលគត់)

២. លោកស្រី ជា ផាប៉ាន និងស្វាមី ដែរបានឧបត្ថម្ភ មឈូស ចំនួន១០

៣. លោកស្រី ជា ធារី ព្រមទាំងបុត្រ និងចៅៗ ដែរបានឧបត្ថម្ភ មឈូស ចំនួន២

៤. ឧបាសិកា អ៊ុយ ខេង និងកូនចៅ ព្រមទាំងចៅទួត ដែរបានឧបត្ថម្ភថវិកា $១,០០០(មួយពាន់ដុលា្លអាមេរិកគត់)

៥. លោក វរសេនីយ៍ឯក ហង្ស ចាន់រដ្ឋា នាយកការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានសុខាភិបាលអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញាវត្ថុ ក្រសួងមហាផ្ទៃ និងភរិយា ដែលបានឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល(ប្រាំរយពាន់រយគត់)

៦. លោកស្រី វរសេនីយ៍ទោ ធឿន ចន្ធូ នាយរងបុស្តិ៍ ច្រកទ្វារអាកាសយានដ្ឋានជាតិភ្នំពេញ ដែលបានឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល(ប្រាំរយពាន់រយគត់)

៧. លោក សាំង ច័ន្ទថុនា និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០រៀល(មួយលានរៀលគត់)

៨. លោកស្រី ងិន ពៅ ប្រធានមន្ទីកិច្ចការនារីខេត្តព្រៃវែង និងស្វាមី ដែលបានឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល(ប្រាំរយពាន់រយគត់)

៩. លោក ចុន កែវ ម្ចាស់អាហារដ្ឋាភូមិមនោរម្យ និងលោកស្រី ហុត សុភី ដែលបានឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល(ប្រាំរយពាន់រយគត់)

១០. លោកស្រី​ អុឹម សុផាន់ណារិទ្ធ​ និងស្វាមី​ បានឧបត្ថម្ភ សាច់គោ ​ចំនួន១០០គីឡូក្រាម​ ភ្លៅមាន់ចំនួន៣០គីឡូក្រាម​ និងស្លាបមាន់​ ចំនួន៣០គីឡូក្រាម

ក្នុងការចូលរួមចែករំលែកក្ដីស្រឡាញ់ ការគាំទ្រ និងលើកទឹកចិត្ត ជាការរួមចំណែកក្នុងការរៀបចំកញ្ចប់អាហារ និងភេសជ្ជៈ ជូនដល់បងប្អូនក្រុមគ្រូពេទ្យជួរមុខ (កងទ័ព ឈុត ស) កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យក្នុងខេត្តព្រៃវែង ក្នុងកំឡុងពេលវិបត្តិកូវីដ-១៩នេះ។

សូមជូនពរដល់ ឯកឧត្តម​ សួន សុម៉ាលីន និងលោកជំទាវ​,លោកស្រី ជា ផាប៉ាន និងស្វាមី,ឧលោកស្រី ជា ធារី ,បាសិកា អ៊ុយ ខេង និងកូនចៅ,លោក វរសេនីយ៍ឯក ហង្ស ចាន់រដ្ឋា,ក្លោកស្រី វរសេនីយ៍ទោ ធឿន ចន្ធូ, លោក សាំង ច័ន្ទថុនា,លោកស្រី ងិន ពៅ,លោក ចុន កែវ, លោកស្រី​ អុឹម សុផាន់ណារិទ្ធ​ និងស្វាមី​ និងក្រុមគ្រួសារ ព្រមទាំងសហការី ជូបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ និងជៀសឆ្ងាយពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។