ព័ត៌មានជាតិ

អភិបាលខេត្តឧត្តរមានជ័យ ប្រគល់ម៉ាសចំនួន ៥ម៉ឺនម៉ាសដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជូនដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រើប្រាស់តាមការចាំបាច់

(ឧត្តរមានជ័យ) នាព្រឹកថ្ងៃអង្គារទី២០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញប្រគល់ម៉ាសចំនួន ៥ម៉ឺនម៉ាសជូនដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់តាមតម្រូវការចាំបាច់ចំពោះមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ឯកឧត្តម ប៉ែនកុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានមានប្រសាសន៍លើកឡើងថា អំណោយជាម៉ាសដែលបានប្រគល់ជូនមន្ទីរសុខាភិបាលនាពេលនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានប្រគល់មកឲ្យរដ្ឋបាលខេត្ត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានឧបត្ថម្ភម៉ាសចំនួន ១០ម៉ឺនម៉ាសមកដល់រដ្ឋបាលខេត្តឧត្តរមានជ័យក្នុងអំឡុងពេលដ៏លំបាកនេះ រដ្ឋបាលខេត្តពិតជាមានសេចក្ដីរំភើបក្នុងកាយវិការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ដោយបានជួយដល់រដ្ឋបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តពិតជាមានក្តីរីករាយ ហើយនឹងប្រើប្រាស់ម៉ាសទាំងនេះក្នុងសកម្មភាពចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តឧត្តរមានជ័យ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។