ព័ត៌មានជាតិ

ក្រុមការងារចុះជួយខេត្តកំពង់ចាម នាំយកទៀនចំណាំព្រះវស្សា និងគ្រឿងទេយ្យទាន ប្រគេនដល់ព្រះសង្ឃវ ចំនួន៥ វត្ត ក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា និងគ្រឿងទេយ្យទានដល់ព្រះសង្ឃ ក្រោមអធិបតីភាព ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម និងលោកជំទាវ ទន់ ខុន យឹម ឆៃលី ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជាបេក្ខជនតំណាងរាស្រ្តមណ្ឌលកំពង់ចាម ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះជួយក្រុងកំពង់ចាម និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ នៅមណ្ឌលអភិរក្សសួនគ្រញូងនគរបាជ័យ។

#សូមអនុមោទនាបុណ្យ🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។