ព័ត៌មានជាតិ

មេឈ្មួញឈើឈ្មោះ ចែស្រី នៅបន្តតែធ្វើសកម្មដឹកឈើ នៅលើដងផ្លូវជាតិលេខ៧A យ៉ាងរលូន! នៅថ្ងៃទី៣០ វេលាម៉ោង៦.០០នាទី

ចេញផ្សាយ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១
ទោះបីថាកន្លងមកមាន ការបង្ក្រាបឡានប្រភេទ សាំយ៉ុង ដឹកឈើរបស់ចែស្រីដោយ កម្លាំងកងរាជអាវុធហត្ថ ស្រុកឆ្លូង ប៉ុន្តែមេឈ្មួញដុះស្លែ នៅសង្កាត់រកាកណ្ដាលទី2 ក្រុងក្រចេះ ក្បែរស្ពានតេ ឈ្មោះចែស្រី នៅតែអាចបន្តដឹកឈើ តាមឡានសាំយ៉ុង ចេញពីចំណុចភ្នំខ្សាច់ ស្រុកសំបូរ ឆ្លងកាត់កណ្ដាលក្រុងក្រចេះ បានដោយពុំឃើញមានកម្លាំងសមត្ថកិច្ចធ្វើការ បង្ក្រាបឡើយ ។ មានការងឿងឆ្ងល់ថា សូម្បីឡានសាំយ៉ុងដឹកឈើ និងឡានកាំរីពណ៌សបើករត់ការ តាមផ្លូវរបស់ចែស្រី ក៏ពុំមានពាក់ស្លាកលេខដែរ ដែលអាជ្ញាធរនិង សមត្ថកិច្ចនគរបាល ចរាចរណ៍មិនគួរមើល​ រំលងនោះឡើយ ព្រោះបើការបើកបរ ជួបគ្រោះថ្នាក់ចរាចរណ៍ អាចផ្ដល់ឱកាសឲ្យ ជនល្មើសរត់គេចខ្លួន ដោយពុំបានបន្សល់ទុក នូវភស្ដុតាងសម្រាប់ ស្រាវជ្រាវស្វែងរក ជនល្មើសឡើយ ។

ជាក់ស្ដែងនៅថ្ងៃទី៣០ វេលាម៉ោង ៦.០០ និង រថយន្ដសាំយ៉ុងរបស់ មេឈ្មួញជើងខ្លាំងឈ្មោះ ចែស្រី អត់ពាក់ស្លាកលេខដឹកឈើ ចេញពីចំណុចភ្នំខ្សាច់ ស្រុកសំបូរ ឆ្លងកាត់ក្រុងក្រចេះ តាមផ្លូវ7Aក្រចេះឆ្លូង ឆ្លងចូលទៅដល់ ភូមិព្រែកចម្លាក់ ឃុំកញ្ជោ ស្រុកឆ្លូង ដើម្បីចែកចាយបន្ត ។ មិនដឹងថាជនល្មើស ដឹកឈើឈ្មោះចែស្រី មានខ្នងបង្អែកធំថ្នាក់ណា នៅក្នុងខេត្តទេដោយសូម្បី តែឡានជិះរត់ការនិង ឡានដឹកឈើសុទ្ធសឹង តែអត់ស្លាកលេខអាច ធ្វើចរាចរណ៍នៅក្នុងខេត្ត បានដោយគ្មានការ បង្ក្រាបនោះទេ ។

ករណីដូចបានរៀបរាប់ ខាងលើមិនដឹងថា លោកស្នងការនគរបាល ខេត្តលោកបានដឹងឬ ក៏អត់ទេព្រោះការប្រើ ឡានប្រព្រឹត្តបទល្មើស អត់មានស្លាកលេខ វាពិតជាបង្កឲ្យមាន ភាពអសន្តិសុខធ្ងន់ធ្ងរណាស់ សម្រាប់ការស្រាវជ្រាវ លើបទល្មើសដែលបាន កើតឡើងនៅក្នុងខេត្ត​ ។ មជ្ឃដ្ឋាបប្រជាពលរដ្ឋ ក្នុងខេត្តបានសម្ដែងនូវ ការមិនពេញចិត្តចំពោះ សកម្មភាពក្រុមជនល្មើស ដឹកឈើរបស់មេឈ្មួញ ចែស្រី ថា”បើឡាន គ្មានអ្នកចាប់រឿងអី ដែលថាសមត្ថកិច្ច ហ៊ានចាប់ឈ្មួញដឹកឈើ នោះទាន!” ៕ប្រភព÷ ពីប្រជាពលរដ្ធ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។