ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ ភោជនីយដ្ឋាន វ័ន ជិន !

(ភ្នំពេញ) នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ គោលដៅ ដឹ ព្រេមៀ សែនសុខ បានទទួលការឧបត្ថម្ភ នំប៉ាវ ពី ភោជនីយដ្ឋាន វ័ន ជិន ចំនួន៤០ប្រអប់ ដោយការឧបត្ថម្ភនេះគឺបានធ្វើជាប់ជាប្រចាំរៀងរាល់ថ្ងៃសុក្រ រហូតដល់បច្ចុប្បន្ន ដើម្បីបំប៉នបន្ថែមលើអាហាររូបត្ថម្ភដល់កងកម្លាំង ដែលបានមមាញឹក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ។ ឆ្លើយតបទៅនឹងសណ្តានចិត្តរបស់សប្បុរសជនខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដែលកំពុងបំពេញបេសកកម្ម តាមគោលគោលដៅ មានចិត្តរំភើបកក់ក្តៅបំផុត និងសូមជូនពរ ម្ចាស់ភោជនីយដ្ឋាន វ័ន ជិន ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
#PhnomPenhGRK

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។