ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យ និងជួបជាមួយប្រជាពលរដ្ឋ នៅអាងភាស ស្ថិតក្នុងស្រុកឯកភ្នំ ដែលអះអាងថា កំពុងធ្វើការអាស្រ័យផលនៅលើអាងនេះ

(បាត់ដំបង) :នៅព្រឹក ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ តបតាមបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើការដឹកនាំក្រុមការងារ ចុះពិនិត្យ និងជួបជាមួយ ប្រជាពលរដ្ឋនៅអាងភាស ស្ថិតក្នុងស្រុកឯកភ្នំ ក្រោយពីមានការតវ៉ារបស់សំណាក់ប្រជាពលរដ្ឋដែលអះអាងថា កំពុងធ្វើការអាស្រ័យផលនៅលើអាងនេះ ដែលស្ថិតនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។