ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ៧៥គ្រួសារ ទទួលបានដីឡូត៍សម្រាប់សាងសង់លំនៅឋាននៅទីតាំងថ្មី នៅភូមិវាល​ សង្កាត់សំបួរ​ ក្រុងសៀមរាប

(សៀមរាប) ៖ថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០២៣​ លោក សុខ ថុល អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងាររដ្ឋបាលខេត្តអញ្ជើញចូលរួមទស្សនកិច្ច និងសាងសង់លំនៅឋានសម្រាប់ភាពជាដៃគូក្នុងបរិវេណគម្រោងលំនៅឋានសម្បទានសង្គមកិច្ចក្រុងសៀមរាប ដែលទីតាំងស្ថិតនៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ជាមួយដៃគូរសហការអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជាអន្តរជាតិ និងដៃគូផ្សេងៗទៀត។

លោក សុខ ថុល អភិបាលរង នៃគណៈអភិបាលខេត្ត ថ្លែងអំណរអរគុណដល់ដៃគូរសហការអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជាអន្តរជាតិ និងអង្គការលំនៅឋានមនុស្សជាតិសឹង្ហបុរី ដែលបានបង្កើតនូវគម្រោងលំនៅឋានសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋ ៧៥គ្រួសារ ដែលទទួលបាន ដីឡូត៍សម្រាប់សាងសង់លំនៅឋាននៅទីតាំងថ្មី តាមការរៀបចំរបស់រដ្ឋបាលខេត្ត និងអង្គការដៃគូរ។

លោក​ អភិបាលរងខេត្តក៏បាន ថ្លែងអរគុណផងដែរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារលេធិការដ្ឋាន បងប្អូនប្រជាពលរដ្ឋ និងជាពិសេសអង្គការដៃគូរសហការ ដែលបានចូលរួមសហការគ្នាដោយមិនបានប្រកាន់និន្នាការនយោបាយ និងសាសនាណាមួយ ដែលស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងអរគុណដល់សន្តិភាពដែលអាចអោយយើងធ្វើការងារអភិវឌ្ឍខេត្តសៀមរាបឱ្យមានការរីកចំរើនឥតឈប់ឈរ។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។