ព័ត៌មានជាតិ

កម្មាធិការគណបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបន្ថែម​ ជំនាញបច្ចេកទេសគ្រប់គ្រងសមាជិកបក្សតាមប្រព័ន្ធ​ IT

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបន្ថែម​ ជំនាញបច្ចេកទេសគ្រប់គ្រងសមាជិកបក្សតាមប្រព័ន្ធ​ IT ក្រោមអធិបតីភាពឯកឧត្តម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្ដាល ដែលវគ្គបណ្តុះបណ្តាលធ្វើឡើងនៅទីស្នាក់ការគណបក្សខេត្តកំពង់ចាម ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។