ព័ត៌មានជាតិ

ជិះម៉ូតូបុកពីក្រោយត្រាក់ទរ័ភ្ជួរដីបណ្តាល អោយស្លាប់បុរសម្នាក់ស្លាប់ភ្លាមៗ

(បាត់ដំបង) ៖ កាលពី វេលាម៉ោង ០៧និង ១៩នាទីយប់ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៣ នៅត្រង់ចំណុច ភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង លើផ្លូវជាតិលេខ ៥៧ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតទ្បើងរវាងម៉ូតូ និង ត្រាក់ទ័រ ទិសដៅពីលិចមកកើតស្របទិសគ្នា
អ្នកបើកបរម៉ូតូ ឈ្មោះ ផន មុត ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិ ភ្នំសំពៅកើត ឃុំ ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AQ 9016 (ស្លាប់នៅកន្លែងកើតហេតុ) ពេលបើកបរម៉ូតូមកដល់កន្លែងកើតហេតុ ក៏បានបុកត្រាក់ទ័រមួយគ្រឿង ចំផាលខាងក្រោយ ផ្នែកខាងឆ្វេង បណ្តាលអោយដួលស្លា..ប់ខាងភាគីខាងម៉ូតូ ស្លា..ប់ភ្លាមៗនៅកន្លែងកើតហេតុ។ដោយ ព្រំ ហន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។