ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឧកញ៉ា ជឹម សុខ និងលោកជំទាវ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន(ម្ភៃពាន់ដុល្លារសហរដ្ឋអាមេរិក) ជូនដល់រដ្ឋបាលខេត្ត ដេីម្បីជួយគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង ២០២៤”

(ព្រៃវែង) ៖ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្ត​ព្រៃវែង និងលោកជំទាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឧកញ៉ា ជឹម សុខ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង និងលោកជំទាវ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន $២០,០០០ (ម្ភៃពាន់ដុល្លារសហរដ្ឋអាមេរិក) ជូនដល់រដ្ឋបាលខេត្តព្រៃវែង​ ដេីម្បីជួយគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង ២០២៤”ក្នុងឱកាសនៃពិធីអបអរសាទរ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ដែលរដ្ឋបាលខេត្តបានរៀបចំ​ចាប់ពីថ្ងៃទី១២-១៦ ខែមេសា​ ឆ្នាំ២០២៤ខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ សូមជូនពរដល់ ​ឯកឧត្តម ឧកញ៉ា ជឹម សុខ និងលោកជំទាវ សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។