ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ អ្នកទាំង ២នាក់ ដែលធ្វើការនៅ ភ្នំពេញ

(ខេត្តព្រៃវែង) រដ្ធបាលខេត្តព្រៃវែង ២នាក់ថែមទៀតហើយ! លួចចល័តទីផ្គើនមិនព្រមអនុវត្តតាមវិធានការហាមឃាត់ការធ្វើដំណើរ ត្រូវបានធ្វើតេស្ត្ររកឃេីញវិជ្ជមានកូវីដ-១៩ ដែលគាត់ជាអ្នកស្រុកកំចាយមារ ខេត្តព្រៃវែង ដោយធ្វើដំណើរមកពីរាជធានីភ្នំពេញកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ថ្មីៗនេះ។

អ្នកទាំង ២នាក់ នឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងព្យាបាលរួច។

ខណៈនេះ គណៈកម្មការខេត្តបានកំពុងធ្វើការស្រាវជ្រាវពត៌មានស្តីពីកន្លែងដែលគាត់បានចេញដំណើរ មធ្យោបាយធ្វេីដំណេីរ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលដេីម្បីយកមកធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យបន្តទៀត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។