ព័ត៌មានជាតិ

ឯកឧត្តម អ៉ឹម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រាងប្រកាសស្តីពី “បញ្ជីពូជដំណាំរបស់ជាតិ”

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៉ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពង់របស់ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រាងប្រកាសស្តីពី “បញ្ជីពូជដំណាំរបស់ជាតិ” នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បានណែនាំឱ្យមានការយកចិត្តទុកដាក់ពិនិត្យឱ្យបានល្អិតល្អន់ទាំងទិដ្ឋភាពបច្ចេកទេស និងច្បាប់ឱ្យបានត្រឹមត្រូវ ព្រមទាំងផលប្រយោជន៍ពាណិជ្ជកម្មផ្សេងៗ និងផលប៉ះពាល់កុំឱ្យកើតមានដល់ពលរដ្ឋ និងប្រទេសជាតិទាំងមូល។ ការណ៍នេះ ក្រុមការងារត្រូវយល់ឱ្យបានច្បាស់ ក្តោបការងារឱ្យណែន និងធ្វើឱ្យមានប្រសិទ្ធភាពប្រផុត ដោយត្រូវមានការសិក្សាច្បាស់លាស់ពីប្រភេទពូជដំណាំនីមួយៗដែលមានក្នុងបញ្ជីពីចរិកលក្ខណៈ អត្តសញ្ញាណ ខ្លឹមសារពេញលេញទាំងពូជចាស់និងពូជថ្មី និងលិខិតបទដ្ឋាន។

សូមជម្រាបជូនថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីវាយតម្លៃនិងសម្រេចពីសេចក្តីប្រកាសលើពូជដំណាំជាតិនេះ ក្នុងការលើកកម្ពស់ការដាំដុះពូជដំណាំ ដែលជាតម្រូវការចាំបាច់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។