ព័ត៌មានជាតិ

នាយនគរបាលជាន់ខ្ពស់ ជំរុញឱ្យមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចទាំងអស់ រួមគ្នាទប់ស្កាត់ទំនិញខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព

(សៀមរាប) ៖ នៅថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញ “នីតិវិធីស៊ើបអង្កេតបទល្មើសកម្មសិទ្ធិបញ្ញា និងឱសថខុសច្បាប់” រយៈពេល ០៣ថ្ងៃ (០៦-០៨ ខែធ្នូ ឆ្នាំ២០២៣) ដើម្បីពង្រឹងសមត្ថភាពជំនាញដល់នាយនគរបាលជាតិ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្រ្តីជំនាញក្នុងផែននគរបាលប្រឆាំងបទល្មើស រាជធានីខេត្ត ដែលមានសិក្ខាកាមចូលរួមចំនួន: ១១៥នាក់ ស្រី (០៣នាក់) នៅសណ្ឋាគារ Empress Angkor Hotel Siemreap ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច បានថ្លែងថា បច្ចុប្បន្ននេះ ការលួចនាំចូលទំទិញខុសច្បាប់មកកម្ពុជា គឺនៅតែមាន ដោយពួកគេបានប្រើប្រាស់មធ្យោបាយគ្រប់រូបភាព។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានជំរុញឱ្យមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ទាំអស់ ត្រូវរួមគ្នាទប់ស្កាត់បទល្មើសសេដ្ឋកិច្ចឱ្យបានកាន់តែមានប្រសិទ្ធភាព ដូចជាការនាំចូល ទំនិញគេចពន្ធ ទំនិញខូចគុណភាព ជាពិសេសប្រភេទអាហារខូចគុណភាព ពីព្រោះ ទិញទាំងនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេស ជាពិសេសបានធ្វើប៉ះពាល់ យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។

ជាមួយគ្នានេះ ឱសថអត់ច្បាប់ ក៏ជាមុខសញ្ញាដែលត្រូវយកចិត្តទុកដាក់បង្រ្កាប ដោយត្រូវសហការជាមួយមន្រ្តីជំនាញគ្រប់ស្ថាប័ន ដើម្បីឱ្យការបង្រ្កាបមានប្រសិទ្ធភាព។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា បទល្មើសទាំងនេះ ដំបូងឡើយគឺ ជនខិលខូចបានធ្វើសកម្មភាពលួចនាំចូលតាមព្រំដែន ដូចនេះមន្រ្តីនគរបាលប្រឆាំង បទល្មើស សេដ្ឋកិច្ចទាំងអស់ នៅតាមបណ្តាខេត្តតាមព្រំដែនត្រូវបង្កើនការ យកចិត្តទុកដាក់បង្ក្រាប ឱ្យបានខ្លាំងខ្លាបន្ថែមទៀត។

ដោយកសាងផែនការជាក់ស្តែង ស្របតាមស្ថានភាពថ្មី និងការរីកចម្រើនរបស់សង្គមជាតិ បែង ចែកប្រគល់ភារកិច្ច និងការទទួលខុសត្រូវឱ្យបានច្បាស់លាស់ ដើម្បីចាត់អនុវត្តន៍ផែនការឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។ ត្រូវលើកកម្ពស់សមត្ថភាពជំនាញ ក្នុងការស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាប បទ ល្មើសសេដ្ឋកិច្ច ឱ្យដល់ឫសគល់។ លើកកម្ពស់ភាពម្ចាស់ការក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាប ជាពិសេសបទ ល្មើសរត់ពន្ធ គេចពន្ធ ដែលនាំឱ្យបាត់បង់ចំណូលថវិកាជាតិ ឱសថខូច គុណភាព ឬគ្មានច្បាប់អនុញ្ញាត និងចំណីអាហារខូចគុណភាព ដែលធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាពលរដ្ឋ។ បង្កើនកិច្ចសហការជាមួយភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសសេដ្ឋកិច្ចឱ្យបានសកម្មផុលផុស៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។