ព័ត៌មានជាតិ

លោក អ៊ុក សំណាង អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការធ្វើផែនការអាជីវកម្មរបស់សហគមន៍កសិកម្ម ដែលរៀបចំដោយអង្គភាពអនុវត្តន៍គម្រោងខេត្តព្រៃវែង(PV-PIO)

(ព្រៃវែង) #Noted នៅថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការធ្វើផែនការអាជីវកម្មរបស់សហគមន៍កសិកម្ម ដែលរៀបចំដោយអង្គភាពអនុវត្តន៍គម្រោងខេត្តព្រៃវែង(PV-PIO) សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ឧបត្ថម្ភដោយកម្មវិធីជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ(Rice-SDP) ដោយមានសិក្ខាកាមចូលរួមជាតំណាងមកពីសហគមន៍កសិកម្មចំនួន ៦សហគមន៍ចូលរួម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។

គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ៖
១. ចែករំលែកពីបទពិសោធន៍ពីការរៀបចំផែនការអាជីវកម្ម និងការអនុវត្តកន្លងមក។
២. បង្កើនសម្ថភាពដល់សហគមន៍ពីដំណើរការ និងវិធីសាស្រ្ត នៃការកសាងផែនការអាជីវកម្មសហគមន៍។
៣. អនុវត្តន៍លំហាត់ជាក់ស្តែងធ្វើផែនការអាជីវកម្មតាមសហគមន៍នីមួយៗ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។