ព័ត៌មានជាតិ

រថយន្តកុងតឺន័របុករះបង្គោលប៉ាណូ បង្គោលភ្លើងនិងស្លាកយីហោស្ថានីយប្រេងសូគីមុិចខូចខាតយ៉ាងដំណំ!

(ភ្នំពេញ) រថយន្តកុងតឺន័រមួយគ្រឿងបោះពួយទៅបុករះបង្គោលប៉ាណូ និងបង្គោលភ្លើងបំភ្លឺផ្លូវបាក់រាបដល់ដីរួចបន្តទៅបុក ស្លាកយីហោ ការាសសាំងសូគីមុិចផ្ទប់នឹងបង្គោលថ្ម ខូចខាតយ៉ាងដំណំទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង ៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២១ នៅចំណុចស្ថានីយប្រេងសូគីមុិច តាមបណ្តោយមហាវិថីចោមចៅ(វេងស្រេង )ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ3A-7374ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបួងចង្កូតមិនទាន់បានរេមកខាងឆ្វេងដៃជ្រុលទៅបុកបង្គោលប៉ាណូមួយដើមនិងបង្គោលភ្លើងមួយដើមទៀតបាក់រាបដល់ដី រួចរថយន្តកុងតឺន័របានឆ្លងមកផ្លូវម្ខាងទៀតបន្តទៅបុកស្លាកយីហោស្ថានីយប្រេងសូគីមុិចបណ្តាលឲ្យទ្រេត មកផ្ទប់និងបង្គោលថ្មខូចខាតយ៉ាងដំណំ និងដាច់ខ្សែភ្លើងរប៉ាត់រប៉ាយពេញផ្លូវ។ ចំណែកតៃកុងរថយន្តមិនឃើញនៅនឹងកន្លែងកើតហេតុ បានគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។