ព័ត៌មានជាតិ

អភិបាលខណ្ឌដូនពេញ ចុះពិនិត្យលក្ខណ:បច្ចេកទេសការអ៊ុតកៅស៊ូ ប្រភេទACកំរាស់ ០៥សង្ទីម៉ែត្រ លើមហាវិថីព្រះនរោត្តម

(ភ្នំពេញ)នារសៀល ថ្ងៃសុក្រ ១៥កើត ខែផល្គុនឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញ ចុះត្រួតពិនិត្យលក្ខណ:បច្ចេកទេសការអ៊ុតកៅស៊ូ ប្រភេទACកំរាស់ ០៥សង្ទីម៉ែត្រ លើមហាវិថីព្រះនរោត្តម ចាប់ពីរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដល់វិមានឯករាជ្យ ដែលជាគំរោងអភិវឌ្ឍរបស់រដ្ឋបាលរាជធានីភ្នំពេញ បើទោះបីជារាជធានីភ្នំពេញក្នុងពេលនេះ កំពុងតែជាប់រវល់មមាញឹកខ្លាំងលើការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ក្នុងព្រឹត្តិការ២០កុម្ភះយ៉ាងណាក្តី ក៏ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ នៅតែបន្តយកចិត្តទុកដាក់និងបន្តជំរុញល្បឿននៃការអភិវឌ្ឍរាជធានីភ្នំពេញ ប្រកបដោយនិរន្តរភាពយ៉ាងសកម្មជាទីបំផុត និងមិនមានការរាំងស្ទះឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។